×

គណៈកម្មការ​អូឡាំពិក បណ្ដេញ​មន្រ្តីនៃ​ប្រទេស​បេឡារូស ចេញពី​ភូមិអូឡាំពិក​នៅ​ទីក្រុងតូក្យូ

តូក្យូ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានបណ្ដេញមន្ត្រីអូឡាំពិកនៃប្រទេសបេឡារូស ពីររូបដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បង្ខំឱ្យអ្នករត់ប្រណាំង Krystsina Tsimanouskaya វិលត្រឡប់ទៅបេឡារុសវិញ បន្ទាប់ពីនាងបានរិះគន់គ្រូបង្វឹករបស់នាង។

ដើមឡើយ នាងត្រូវប្រកួតប្រជែងលើវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប៉ុន្តែត្រូវបានគ្រូបង្វឹកដកចេញពីការប្រកួត ហើយត្រូវបានបញ្ជាឱ្យហោះហើរត្រឡប់ទៅប្រទេសបេឡារូសវិញ បន្ទាប់ពីនាងបាននិយាយនៅលើបណ្តាញសង្គមថា គ្រូបង្វឹករបស់នាង បានបរាជ័យក្នុងការធ្វើតេស្តសារធាតុហាមឃាត់ សម្រាប់អត្តពលិករបស់បេឡារូស។

បន្ទាប់ពីកីឡាការិនី Tsimanouskaya បដិសេធមិនឡើងយន្តហោះនៅទីក្រុងតូក្យូ និងស្វែងរកសិទ្ធិជ្រកកោន រដ្ឋាភិបាលប៉ូឡូញបានផ្តល់ទិដ្ឋាការមនុស្សធម៌ដល់នាង។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការមកដល់ប្រទេសប៉ូឡូញរបស់នាង Tsimanouskaya សាមីខ្លួនបាននិយាយថា នាងនឹងត្រូវបានគេដាក់នៅមន្ទីរពេទ្យវិកលចរិក ឬជាប់គុក បើសិនជានាងត្រឡប់ទៅបេឡារូសវិញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង