×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ពិសេស​ជាងឆ្នាំមុនៗ បុណ្យសមុទ្រ​ឆ្នាំនេះ​នឹងរៀបចំ​នៅទីតាំងថ្មី ក្នុង​ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ ឬការរំខានដោយសារតែជំងឺកូវីដ១៩ទេនោះ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រនៅលើទីតាំងថ្មី វិថីតេជោ (ពយតាមូង) ជាទីតាំងប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

វិថីតេជោ (ពយតាមូង) នៅតាមបណ្ដាយឆ្នេរតេជោ តភ្ជាប់ពីវិធី ២ធ្នូ មកចុងផ្លូវផែ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំសួនច្បារ និងបរិស្ថានឱ្យបានស្អាត បំពាក់អំពូលភ្លើង រៀបចំបន្ទប់ទឹកសាធារណៈ ដាំដើមកោងកាង និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រ នៅក្រុងព្រះសីហនុ ដែលគ្រោងប្រារព្ធឡើងនៅដំណាច់ឆ្នាំ២០២១នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង