×

សម្ដេចតេជោ បញ្ជា​ឱ្យរៀបចំ​ចាក់វ៉ាក់សាំង​ដូសទី៣​ដល់​មន្រ្តីជួរមុខ​ប្រយុទ្ធ​កូវីដ១៩ នៅ​តំ​បន់ព្រំដែន​កម្ពុជា-ថៃជាបន្ទាន់

អត្ថបទ៖ ហ៊ន សុភ័ក្រ

ភ្នំពេញ៖ តាមរយៈសារសំឡេងបន្ទាន់ នារសៀលថ្ងៃទី ០៦ ខែសីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដោយសារស្ថានភាពនៅតាមខេត្តដែលជាប់ព្រំដែន ជាពិសេសមន្រ្តីជួរមុខ បានកំពុងស្ថិតក្នុងកន្លែងហានិភ័យ ដូច្នេះ លោកស្រី ឱ វណ្ណឌីន ត្រូវរៀបចំបន្ទាន់ ចាក់វ៉ាក់សាំងដូសទី៣ ដល់មន្រ្តីជួរមុខនូវវ៉ាក់សាំងប្រភេទ AstraZeneca ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ថា៖ “ត្រូវដឹកវ៉ាក់សាំងចាក់ឱ្យបានសម្រាប់ស្អែក ថ្ងៃទី០៧ ឬ ខានស្អែក ឱ្យបានប្រញាប់”។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រភេទវ៉ាក់សាំង AstraZeneca ជាវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដើម្បីបង្កើនកងការពារក្នុងខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្ន បណ្តាខេត្តជាប់ព្រំដែនថៃ ដូចជាពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ និងកោះកុង កំពុងបិទខ្ទប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង