×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

យ៉ាងតិច​មនុស្ស ២.៨០០នាក់​នៅក្រុងហាណូយ សង្ស័យ​ឆ្លង​កូវីដថ្មី តែ​ត្រូវបិទខ្ទប់​ឱ្យ​នៅក្នុងផ្ទះ

វៀតណាម៖ អាជ្ញាធរនៅខណ្ឌដុងដា ក្នុងចំណោមខណ្ឌទាំង៤ នៅកណ្តាលទីក្រុងហាណូយ បានដាក់គ្រួសារចំនួន ៩០០ ដែលមានប្រជាជនចំនួនប្រហែល ២.៨០០នាក់ ឱ្យស្ថិតក្រោមការបិទខ្ទប់ រយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញថា ពួកគេមួយចំនួនបានឆ្លងកូវីដ១៩ ដែលជាករណីថ្មី។

ប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានបង្កើតឡើង នៅច្រកចេញចូលទៅកាន់តំបន់បិទខ្ទប់ មុនពេលទីក្រុងហាណូយ ចាប់ផ្តើមអនុវត្តវិធានការរក្សាគម្លាតសង្គម តាមការណែនាំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា។

ជាមួយនឹងការឆ្លងថ្មីនេះ ចំនួនសរុបនៃអ្នកជំងឺកូវីដ១៩ទីនៅទីក្រុងហាណូយ បានកើនលើស ១.៧០០ នាក់ ចាប់តាំងពីរលកទី៤ នៃជំងឺរាតត្បាត បានផ្ទុះឡើងនៅប្រទេសវៀតណាមកាលពីចុងខែមេសា។

ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ចំនួន ៤.០០៨ នាក់នៅក្នុងខេត្តក្រុងចំនួន ២៣ រួមទាំងអ្នកជំងឺចំនួន ២.៥៦៣នាក់ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃសុក្រ ទី៦ ខែសីហានេះ។

រលកចុងក្រោយនេះ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅវៀតណាម កើនដល់ ១៨៩.០៦៦ នាក់ ក្នុងនោះមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ៥៨.០៤០ នាក់ និងស្លាប់ ២.៧២០ នាក់ គិតចាប់តាំងពីដើមឆ្នាំ២០២០៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង