កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ផ្ទះជាង ១.១០០ ខ្នងនៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានរងការខូចខាត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមកនេះ បង្កឱ្យមានទឹកជំនន់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KRT បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើននៅឆ្នេរសមុទ្រខាងកើត រួមទាំង ខាងជើងនិងខាងត្បូងខេត្ត Hamgyong ។
រូបភាពត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍ ដោយឃើញថា ផ្ទះជាច្រើនបានជន់លិចដល់ដំបូលផ្ទះ របស់ប្រជាពលរដ្ឋកូរ៉េខាងជើង ហើយស្ពាននិងទំនប់ ត្រូវបានបាក់ដោយសារកម្លាំងទឹកហូរខ្លាំង។
ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈចម្ការរបស់ពួកគេ បានរងការខូចខាត។
អាជ្ញាធរឧតុនិយមកូរ៉េខាងជើង បានឱ្យដឹងថា ភ្លៀងបានធ្លាក់នៅក្នុងកម្រិតជាង ៥០០មីល្លីម៉ែត្រ កាលថ្ងៃអាទិត្យដល់ថ្ងៃអង្គារកន្លងទៅ៕
ទស្សនាវីដេអូ៖