×

វ៉ាក់សាំង J&J មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រឆាំង​នឹង​វីរុស​ដែលតា នៅ​អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ពីវីរុសកូវីដ១៩ប្រភេទដែលតា (Delta)។ នេះយោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

លទ្ធផលពីការធ្វើតេស្តលើបុគ្គលិកសុខាភិបាល ជិត ៤៨០.០០០ ដោយការចាក់វ៉ាក់សាំងតែមួយដូស របស់ក្រុមហ៊ុន Johnson & Johnson បានបង្ហាញពីការប្រឆាំងនឹងវីរុសដែលតា នៅក្នុងការសិក្សាដោយមន្ទីរពិសោធន៍មួយដែលចេញផ្សាយកាលពីខែមុន។

ការសិក្សានៅប្រទេសអាហ្រ្វិកខាងត្បូង ដែលគេស្គាល់ថា Sisonke បានរកឃើញថា វ៉ាក់សាំង J&J មានប្រសិទ្ធភាពខ្ពស់រហូតដល់ ៧១% រួមចំណែកកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យពីវីរុសដែលតា, ៦៧% រួមចំណែកកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យពីវីរុសប្រភេទបេតា (Beta) និងរហូតដល់ ៩៦% ការពារពីការស្លាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង