×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

“បើខ្ញុំខ្លាច អ្នកណា​ជួយ​កូនបង? ជីវិត​សំខាន់​ណាស់ បញ្ហា​អ្វីយើង​គិតតាមក្រោយ” ពាក្យសម្តី​គ្រូពេទ្យ ដែល​ពិបាក​រក​ក្នុង​សម័យ​កូវីដ

ភ្នំពេញ៖ ខណៈពេលដែលវីរុសកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេស អ្នកជំងឺដែលមានជំងឺទូទៅភាគច្រើនទទួលបានការបដិសេធពីគ្រូពេទ្យនៅតាមបណ្តាគ្លីនិកមួយចំនួន ជាហេតុនាំឱ្យប្រជាពលរដ្ឋទាំងអស់ហាក់អស់សង្ឃឹម និងមានការបារម្មណ៍ចំពោះសុខភាព ប្រសិនបើមានជំងឺឈឺថ្កាត់អ្វីមួយប្រាកដជាយ៉ាប់យឺនមិនខានក្នុងគ្រានេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីបណ្តាញសង្គមមួយបានចែករំលែករឿងដែលគាត់បានជួបផ្ទាល់ថា៖ “កូនរបស់ខ្ញុំមានអាការៈគ្រុនក្តៅជិត ៣៩អង្សាសេ ក្រោយមកខ្ញុំក៏បាននាំកូនទៅមន្ទីរពេទ្យមួយកន្លែង ប៉ុន្តែបែរខាងមន្ទីរពេទ្យបដិសេដមិនទទួលដោយប្រាប់ថា ពួកគេមិនហ៊ានទទួលឡើយ ប្រសិនប៉ះចំអ្នកជំងឺកូវីដ នោះខាងក្រសួងនឹងចុះបិទមន្ទីរពេទ្យរយៈពេល ២៨ថ្ងៃមិនខាន”។

ក្រោយមកម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បាននាំកូនទៅគ្លីនិកមួយកន្លែងទៀត ក៏ត្រូវបានគ្រូពេទ្យជួយសង្គ្រោះដោយពិនិត្យឃើញមានគ្រុនឈាមកម្រិតស្រាល និងរលាកបំពង់ក។ បន្ទាប់ពីកូនទទួលបានសុវត្ថិភាពហើយ គាត់ក៏បានសួរគ្រូពេទ្យថា៖ “ ទទួលខ្ញុំមិនខ្លាចភ្លាត់ប៉ះកូវីដទេឬ?” ពេលនោះលោកគ្រូពេទ្យបានឆ្លើយតបទៅកាន់សំណួរប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ជាពេទ្យថា “បើខ្ញុំខ្លាច អ្នកណាជួយកូនបង? ជីវិតសំខាន់ណាស់ បញ្ហាយើងគិតតាមក្រោយ”។

មួយម៉ាត់នេះពិតជាមានន័យបំផុតដែលសក្តិសមជាមួយនឹងឯកសណ្ឋានពណ៌ស និងជាទីកក់ក្តៅសម្រាប់អ្នកជំងឺពិតប្រាកដ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង