×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ​អាមេរិក​ដើមកំណើត​ខ្មែរ បាន​ចំណាត់ថ្នាក់​លេខ៩ លើវិញ្ញសា​លោតទឹក​កម្ពស់ ១០ម៉ែត្រ នៅ​អូឡាំពិក​ក្រុងតូក្យូ

ជប៉ុន៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បាន បញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ ទីក្រុង តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយទទួលបាន ត្រឹមចំណាត់ថ្នាក់លេខ៩។

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center នេះ Jordan Pisey រកបាន ៤០៧.៩០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៦ជុំ ដែលនាំឱ្យកីឡាកររូបនេះ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៩។

ដោយឡែកកីឡាករទទួលបានមេដាយលើវិញ្ញាសាលោកទឹកកម្ពស់ ១០ម៉ែត្រនេះ មេដាយមាស បានទៅកីឡាករចិន Cao Yuan រកបាន ៥៨២.៣៥ពិន្ទុ, មេដាយប្រាក់ បានទៅកីឡាករចិនដូចគ្នា Yang Jian រកបាន ៥៨០.៤០ពិន្ទុ និងមេដាយសំរឹទ្ធ បានទៅកីឡាករអង់គ្លេស Daley Thomas រកបាន ៥៤៨.២៥ពិន្ទុ៕

ប្រភព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង