ភ្នំពេញ៖ ក្រោយវះកាត់កែសម្ជស្សបានមួយរយៈកន្លងមកនេះ អាណារ៉ូស ត្រូវបានមនុស្សជាច្រើនសើចចំអកឱ្យសព្វសារពើរហូតដល់ប្រៀបធៀបនាងនឹងតុក្កតា Annabelle ទៀត។
រឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គមដោយមានមនុស្សមួយចំនួនមានការហួសចិត្តនឹងពាក្យសម្តីរិះគន់លើ អាណារ៉ូស ផងដែរ ត្បិតនេះជាសិទ្ធិរបស់នាង និងជាថវិការបស់នាងដូចគ្នា។
ក្រោយមានពាក្យបញ្ជើចបញ្ជើរបែបនេះហើយ អាណារ៉ូស ក៏បានចែករំលែកពាក្យពេចន៍យ៉ាងដូច្នេះថា “មុខអាក្រក់អាចកែបាន តែបើមាយាទអន់ ចារឹកអន់ពិបាកកែណាស់ ពាក្យសម្តីអាចបញ្ជាក់ពីសន្តានដូចពាក្យចាស់ពោលថាសំដីសជាតិមាយាថសពូជ”។
គួរបញ្ជាក់ថា អាណារ៉ូស ជាតារាមួយរូបដែលតែងទទួលរងពាក្យរិះគន់ខ្លាំងស្ទើរគ្រប់សកម្មភាពរបស់នាងដែលបានធ្វើ។ តែទោះបីជាមានអ្នករិះគន់ដល់កម្រិតណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែមានអ្នកគាំទ្រស្រលាញ់ ចាំលើកទឹកចិត្តនាងផងដែរ៕