×

គង់ ចាន់ស្រីមុំ ប្រជែង​សម្រស់​ជាមួយ​ធម្មជាតិ​ធ្វើឱ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​គ្រប់គ្នា

ភ្នំពេញ៖ គង់ ចាន់ស្រីមុំ ត្រូវបានគ្រប់គ្នាដឹងថា ជាតារាចិត្តបុណ្យម្នាក់ដែលនាង និងគ្រួសារតែងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តដែលខ្សត់ខ្លាំង ក៏ដូចជានាំយករបស់របរមួយចំនួនទៅឧបត្ថម្ភដល់គ្រួសារណាដែលខ្វះខាតផងដែរ។

តារាល្បីឈ្មោះរូបនេះ មានគ្រួសារដ៏មានសុភមង្គលមួយ ដែលជារឿយៗក្រោយបញ្ចប់ភារកិច្ចធ្វើបុណ្យធ្វើទានរួចរាល់អស់ គ្រួសារតារាមួយនេះតែងឆ្លៀតបង្ហួសទៅរកកន្លែងធម្មជាតិស្អាតៗដើម្បីថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

គ្រប់រូបថតដែលបានចែករំលែកលើបណ្តាញសង្គមរបស់គង់ ចាន់ស្រីមុំ មិនដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ មួយសន្លឹកៗចេញមកអ្នកណាមិនដឹងស្មានតែក្រមុំមកពីណាមកប្រជែងសម្រស់ជាមួយធម្មជាតិ។

លើកនេះដែរ ឈុតខោស អាវខើចពណ៌ផ្កាឈូក បានលេចសម្រស់តារាស្រីកូនមួយរូបនេះត្រដែតជាមួយ background ធម្មជាតិពីក្រោយឃើញហើយពិតជាអត់ទ្រាំមិនសរសើរមិនបាន។ ចង់ដឹងថា សម្រស់ គង់ ចាន់ស្រីមុំ ទាក់ទាញប៉ុណ្ណា តោះទៅទស្សនារូបថតទាំងអស់គ្នា៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង