×

ប្លែកខ្លាំង! ស៊ន សៀវម៉ី បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​ស្វាមី ខណៈ​ពពោះ​ជិតគ្រប់ខែ

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ស៊ន សៀវម៉ី និងគូដណ្តឹង បានសម្រេចចិត្ត សែនព្រេនដើម្បីក្លាយជាស្វាមីនិងភរិយា តែមិនបានធ្វើធំដុំទេ ដោយសារតែវិបត្តិកូវីដ១៩ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសមកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ។

ទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ពោលគឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ទើបលោកស្រី ស៊ន សៀវម៉ី បង្ហាញរូបដែលកំពុងពពោះ ជាមួយនឹងគ្រួសារ ដោយសរសេរសារយ៉ាងខ្លីមួយថា “ថតហើយចូលផ្ទះវិញ ៣កុំ ៣កាពារ”។ អ្នកគាំទ្រជាច្រើន បាន Comment ជូនពរលោកស្រី និងកូនក្នុងផ្ទៃ ឱ្យមានសុខភាពល្អ ព្រមទាំងសង្ឃឹមថា នឹងបានឃើញមុខកូនលោកស្រី ក្នុងពេលឆាប់ៗនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺវីរការិនីតេតេក្វាន់ដូរូបនេះ ហាក់មានសាច់ជាងមុន។ នេះក៏ដោយសារលោកស្រី កំពុងពពោះនោះឯង។

សូមជម្រាបថា វីរការិនី ស៊ន សៀវម៉ី គឺជាកីឡាការិនីតេក្វាន់ដូល្បីឈ្មោះមួយរូប ដែលបានទទួលបានមេដាយច្រើនជូនជាតិមាតុភូមិ បន្ទាប់ពីវីរកីឡាការិនីរូបនេះ ដណ្ដើមបានមេដាយមាស១គ្រឿង ក្នុងវិញ្ញាសាតេក្វាន់ដូ នៅព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ី ឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឈាន់សាធារណរដ្ឋកូរ៉េ ព្រមទាំងឈ្នះមេដាយមេដាយមាស ៣គ្រឿងទៀត លើវិញ្ញាសាដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេមឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រ តែងតាំង ជា “ជំនួយការសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង