×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

កម្មវិធីទូរទស្សន៍ “វីរជនជួរមុខ” នឹងពិព័រនាពីកម្លាំងចម្រុះជួរមុខដែលប្តូរផ្តាច់មិនខ្លាចនឿយហត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អត្ថបទ៖ ឡុង រតនា

កម្សាន្ត៖ ប្រជាជនកម្ពុជា គឺជាកម្លាំងដ៏រឹងមាំ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ ហើយពួកយើងជាវីរជនជួរមុខដ៏សំខាន់ មិនថាមេឃក្តៅ ក្រោមតំណក់ទឹកភ្លៀង បែកឆ្ងាយពីគ្រួសារ ទាំងដឹងថាខ្លួនជាអ្នកប្រឈមមុខជាងគេជាមួយជំងឺកូវីដ១៩ តែទឹកចិត្តអង់អាចក្លាហាន របស់យើងទាំងអស់គ្នា មិនរាថយចុះចាញ់នោះឡើយ។

កម្លាំងវីរជនជួរមុខ ដែលមានកងកម្លាំងសមត្ថកិច្ច គ្រូពេទ្យ កងរាជអាវុធហត្ថ កម្លាំងយុវជនស្ម័គ្រចិត្ត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យបាន មិនឱ្យជំងឺដ៏កាចសាហាវមួយនេះ មានវត្តមានក្នុងប្រទេសកម្ពុជា យើងទៀតនោះទេ ដូច្នេះយើងត្រូវរួមគ្នាបន្តការពារ ថែរក្សាអនាម័យ លាងដៃជាមួយសាប៊ូ បាញ់អាល់កុល ពាក់ម៉ាស ពិសេសត្រូវគោរពតាមវិធានសុខាភិបាល គឺ “ ៣កុំ ៣ការពារ”។

សូមរង់ចាំទស្សនាកម្មវិធី “វីរជនជួរមុខ” ដែលធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN,CNC,MYTV និង CBS Digital រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨:៣០ នាទីយប់ និង Page ផ្លូវការរបស់ស្ថានីយទូរទស្សន៍ CTN,CNC,MYTV និង CBS Digital៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង