ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា ថ្នាក់ដឹកនាំ និង កងទ័ពអាវស កំពុងតែមានភាពមមាញឹកជាខ្លាំងក្នុងការរៀបចំទីតាំងមណ្ឌល កន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងអស់នេះ ជាកាតព្វកិច្ច ហើយក៏ជាឧបសគ្គមួយដែលប្រឈមមុខយ៉ាងខ្លាំង ក្នុងការឆ្លងជំងឺកូវីដ១៩ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំ និងកងទ័ពអាវស មិនរាថយនោះឡើយ។
នៅសប្តាហ៍នេះ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នឹងចូលរួមក្នុងបទសម្ភាស ដើម្បីបង្ហាញនូវភារកិច្ចជាច្រើនរបស់ ថ្នាក់ដឹកនាំ និងកងទ័ពអាវស ស្តីពីគោលការណ៍ឆ្ពោះទៅមុខ ក្នុងការរៀបចំមណ្ឌលសម្រាកព្យាបាលអ្នកជំងឺ ហើយរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តើភារកិច្ចក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ និងការតស៊ូប្រយុទ្ធប្រឆាំងទប់ស្កាត់កុំឱ្យមានការរាលដាលជំងឺកូវីដ១៩ អាចនឹងជួបឧបសគ្គ និង ផលលំបាកបែបណាខ្លះ? សូមរង់ចាំទស្សនាកម្មវិធី “វីរជនជួរមុខ” ដែលធ្វើការផ្សាយផ្ដាច់មុខ តាមរយៈកញ្ចក់ទូរទស្សន៍ CTN, CNC, MYTV និង CBS Digital រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨:៣០ នាទីយប់ និង Page ផ្លូវការរបស់ស្ថានីយទូរទស្សន៍ CTN, CNC, MYTV និង CBS Digital ៕
(ទស្សនាវីដេអូ)
អត្ថបទ៖ ឡុង រតនា