×

ប្រសើរណាស់! អាជ្ញាធរ​រាជធានី មិន​បន្តបម្រាម​គោចរ​ទៀតទេ នឹង​ត្រូវបិទ​បញ្ចប់​នៅត្រឹម​ថ្ងៃទី១២ ខែសីហា​នេះ

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងមុខនេះបន្តិចថា បម្រាមគោចរ នឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១២ ខែសីហានេះ ដោយមិនមានបន្តទៀតទេ ប៉ុន្ដែសូមប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន និងការពារខ្លួន រស់នៅតាមគន្លងថ្មី ជាពិសេស ត្រូវអនុវត្ត វិធានការ៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួនរស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ខែកក្កដាកន្លងមកនេះ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង