×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ព្យុះទីហ្វុង​ឈ្មោះលូភីត បណ្ដាល​បាក់ស្ពាន​នៅតៃវ៉ាន់ និងកំពុង​បោកបក់​ទៅកាន់​ប្រទេសជប៉ុន

តៃវ៉ាន់-ជប៉ុន៖ ស្ពានមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវបានបំផ្លាញ ដោយសារចរន្តទឹកហូរខ្លាំងបណ្ដាលឱ្យបាក់ កាលពីថ្ងៃសៅរ៍កន្លងទៅ។ កោះនេះ បានទទួលកម្រិតទឹកភ្លៀងខ្លាំង នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត ដោយសារព្យុះទីហ្វុង ឈ្មោះ លូភីត (Lupit) បានប្រែទៅជាព្យុះត្រូពិក ដែលធ្វើឱ្យមានការបាក់ដីផងដែរ។

វីដេអូឃ្លីប ពីទីក្រុង Kaohsiung បានបង្ហាញពីពេលដែលស្ពានមួយ បានបាក់ដោយសារចរន្តទឹកហូរ លាយឡំនឹងភក់។

នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះទីហ្វុងលូភីត បានបោកបក់មកដល់ភាគខាងលិចប្រទេសជប៉ុន ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានបោកបក់មកលើតំបន់ Kyushu ភាគនិរតីប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ។

ព្យុះទីហ្វុងដែលជាព្យុះទីហ្វុងទី៩ប្រចាំឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមកដល់សមុទ្រជប៉ុន បន្ទាប់ពីបានបោកបក់មកជិតទីក្រុង Kure ក្នុងខេត្ត Hiroshima កាលពីវេលាម៉ោង ៥៖០០ នាទីព្រឹកម៉ោងក្នុងស្រុកថ្ងៃចន្ទនេះ ខណៈភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នឹងអាចកើតមាននៅតំបន់ភាគខាងលិច ខាងកើត និងខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃអង្គារ។ ប្រជាពលរដ្ឋ ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរអិលបាក់ដី និងទឹកជំនន់ដែលអាចកើតមាន៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង