×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប្អូនស្រី​ឌីជេណាណា ខំដឹក​ឥវ៉ាន់​ឱ្យភ្ញៀវ​ដោយ​ផ្ទាល់ជិះ ៣ម៉ោង​ទើបដល់ ចុងក្រោយ​ភ្ញៀវមិនយក

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងនេះ ប្អូនស្រីរបស់ពិធីការនីល្បី ឌីជេណាណា បានចែករំលែករឿងខកចិត្តមួយដែលបានជួបផ្ទាល់ ក្រោយភ្ញៀវម្នាក់បានកម្ម៉ង់ឥវ៉ាន់តែចុងក្រោយមិនយកដោយសារមានការខូចខាតបន្តិចបន្តួច។

ប្អូនស្រីពិធីការនីរូបនេះបានរៀបរាប់ថា “ជាអ្នកលក់ត្រូវតែទ្រាំ ពីព្រែកលាបមកដល់កំបូល ស្ទះទម្រាំមកដល់ ៣ម៉ោង កូនពេញឡាន របស់ខូចខាតតិចតួចអត់យោគយល់គ្នាសោះ ចុងក្រោយអត់យកដឹកទៅផ្ទះវិញ បើខ្លួនជាអ្នកលក់វិញមានអារម្មណ៍យ៉ាងម៉េចដែរ?”

បានឃើញពាក្យពេចន៍ទាំងនេះហើយក៏មានមនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីមិនដាក់តាមក្រុមហ៊ុនដឹកជញ្ជូន? ពេលនោះប្អូនស្រីឌីជេណាណា បានឆ្លើយថា ដោយសារភ្ញៀវរូបនោះមានការត្រូវទៅខេត្ត បើដាក់តាមក្រុមហ៊ុនដឹកជញ្ជូនខ្លាចមិនទាន់។

ដោយសារហេតុផលមួយនោះហើយទើបប្អូនស្រីឌីជេណាណា សុខចិត្តដឹកឱ្យដោយផ្ទាល់ពីព្រែកលាបទៅកំបូល មានទាំងស្ទះ មានទាំងកូនតូចក្នុងឡាន ដាច់បាយផង ប៉ុន្តែចុងក្រោយបានត្រឹមដឹកត្រលប់ទៅផ្ទះវិញប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ការខូចខាតបន្តិចបន្តួចនោះខាងប្អូនស្រីឌីជេណាណា មិនបានជម្រាបប្រាប់ទៅភ្ញៀវមុនឡើយដោយគិតថា ចេញឥវ៉ាន់ច្រើនហើយមានខ្លះដែលដឹកទៅខេត្តមានការខូចខាតជាងនេះទៀត ប៉ុន្តែភ្ញៀវមានការយោគយល់។ សម្រាប់ឌីជេណាណា គ្មានអ្វីនិយាយក្រៅពីឱ្យប្អូនទ្រាំឡើយ ដោយនាងជឿថាលុយពិបាករកបែបនេះហើយ សម្រាប់ភ្ញៀវដែលមិនយោគយល់ នៅថ្ងៃណាមួយដល់វេនពួកគេវិញ នោះគេនឹងយល់៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង