×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

លោកស្រី ឱ វណ្ណឌីន៖ គម្លាត​ពី​ដូសទី១​ទៅ​ដូសទី៣​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ១៩ មាន​ចន្លោះ​ពី៦-៨ខែ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ មានចន្លោះ ពី ៦ខែទៅ ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ដើម្បីការពារនូវហានិភ័យណាមួយកើតឡើងជាយថាហេតុ ក្នុងរយៈ ពេលចាក់ដូសទី៣ ឬដូសជំរុញ។

លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា តាមការបង្ហាញរបស់ក្រុមបច្ចេកទេសដែលបានរៀបចំឡើងដោយក្រសួងសុខាភិបាល បានបង្ហាញថា ការផ្តល់នូវវ៉ាក់សាំងដូសទី៣ គឺសម្រាប់អ្នកដែលបានចាក់វ៉ាក់សំាងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវចាក់វ៉ាក់សំាង អាស្រ្តាហ្សេនីកា ជាដូសជំរុញ បន្ទាប់ពីការបង្ហាញនូវ លទ្ធផលមានប្រសិទ្ធភាពឆ្លើយតបបន្ថែមទៀត ដើម្បីរុញច្រានឱ្យអង់ទីគ័រ កាន់តែមានកម្រិតខ្ពស់។

លោកស្រីបន្ថែមថា ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ក៏មានអង់ទីគ័រដែរ ប៉ុន្តែដោយសារនៅក្នុងបរិបទនៃការរីករាលដាលនៃវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា បានចរាចរនៅក្នុងប្រទេសកម្ពុជាទៅហើយ ជាពិសេសក្រុមដែលប្រឈមខ្ពស់នូវការឆ្លងពីមេរោគកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនថៃ ដូច្នេះហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកមានការគិតគូរខ្ពស់ ដោយភាពវៃឆ្លាត នៅក្នុងការផ្ដល់នូវវ៉ាក់សាំងដូសទី៣នេះ ជូនទៅដល់ក្រុមជួរមុខ។

លោកស្រីបានបន្ថែមទៀតថា តាមនីតិវិធី គឺចន្លោះពី ៦ខែទៅ ៨ខែដែលអាចប្រើ ប្រាស់នូវដូសទី៣ឬដូសជំរុញ អ៊ីចឹងបើយើងគិតការចាក់សម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាក្រុមគ្រូពេទ្យ គឺបានចាក់កាលពីថ្ងៃទី១០ខែកុម្ភៈមកម្ល៉េះ។ ដូចនេះ បើគិតពីខែកុម្ភៈ រហូតមកដល់បច្នុប្បន្ននេះ អាចទទួលបាននូវដូសទី៣ ឬដូសជំរុញនេះ ដើម្បីឱ្យសរីរាង្គកាន់តែមានភាពមាំទាំថែមទៀតសម្រាប់ឆ្លើយតបទៅ នឹងការវាយលុករបស់វីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី ដែលតា។

លោកស្រីបញ្ជាក់ទៀតថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា មិនមានភាពចាំបាច់អ្វីដែលត្រូវរួសរាន់ត្រូវប្រើប្រាស់ដូសទី៣ នោះទេ ខណៈការចាក់ដូសទី២ ទើបតែបញ្ជប់ក្នុងរយៈពេល២ ឬ៣ខែនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង