×

កម្ពុជា បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មី​ចំនួន ៤៩៩នាក់ ជា​សះស្បើយ៨៨២នាក់ និង​ស្លា ប់​ចំនួន១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤៩៩នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៧៤នាក់ និងអ្នកដំណើរពីបរទេស ១២៥នាក់ ខណៈអ្នកជំងឺចំនួន៨៨២នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៧នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានការឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៨២.៨៩៨នាក់ អ្នកជំងឺជាសះស្បើយចំនួន ៧៧.០៣៧នាក់ និងស្លាប់ចំនួន ១.៦០២នាក់។

ជាការកត់សម្គាល់ តួលេខនៃការឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជា មានការថយចុះជាបន្តបន្ទាប់ ក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង