×

ទីម័រ​ខាងកើត រកឃើញ​ការចម្លង​ជំងឺកូវីដ១៩​ប្រភេទ​ដែលតា ក្នុងសហគមន៍​ជា​លើកដំបូង

​ទីម័រខាងកើត៖ ក្រសួងសុខាភិបាលនៃប្រទេសទីម័រខាងកើត បានកត់ត្រាករណីដំបូងនៃការឆ្លងនៅក្នុងសហគមន៍នូវមេរោគប្រភេទ ដែលតា ដែលបង្កឱ្យមានការព្រួយបារម្ភពីការកើនឡើងដែលអាចកើតមាន។

វិទ្យាស្ថាន Doherty របស់ប្រទេសអូស្រ្តាលី នៅដើមខែសីហានេះ បានរកឃើញថា ក្នុងចំណោមសំណាកចំនួន ២៧ ដែលបានយកនៅក្នុងតំបន់ អេមមេរ៉ា (Ermera) ពីអ្នកភូមិ ដែលបានឆ្លងមេរោគកូរ៉ូណា គឺមាន ១២ នាក់បានផ្ទុកមេរោគប្រភេទដែលតា។

តំបន់អេមមេរ៉ា មានករណីអ្នកជំងឺកំពុងសម្រាកព្យាបាលច្រើនបំផុត និងអត្រាចាក់វ៉ាក់សាំងទាបបំផុត នៅទីម័រខាងកើត ដែលជាប់ព្រំដែនជាមួយប្រទេសឥណ្ឌូណេស៊ី ដែលជាទីកន្លែងកំពុងមានការរីករាលដាលយ៉ាងអាក្រក់បំផុតនៅក្នុងទ្វីបអាស៊ី ដោយសារតែវីរុសដែលតា។

ប្រទេសទីម័រខាងកើត ដែលមានប្រជាជនចំនួន ១,៣ លាននាក់ បានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួន ១១.៥៧៩ នាក់ និងមានអ្នកស្លាប់ចំនួន ២៨ នាក់ ចាប់តាំងពីការផ្ទុះឡើងដំបូង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង