ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤៨៦នាក់ ខណៈអ្នកជំងឺចំនួន ៧១៧នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានការឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៨៣.៣៨៤ នាក់ អ្នកជំងឺជាសះស្បើយចំនួន ៧៧.៧៥៤ នាក់ និងស្លាប់ចំនួន ១.៦១៤ នាក់៕