×

អ្នកជំងឺ​កូវីដ១៩​នៅថៃ បង្ហាញ​អាការ​ភ្នែកឡើង​ក្រហម​មើលអ្វី​មិនចង់ឃើញ

ថៃ៖ អ្នកជំងឺកូវីដ១៩ នៅថៃម្នាក់ បានបង្ហាញអាការរបស់ខ្លួនលើបណ្តាញសង្គម TikTok ដោយភ្នែកឡើងហើមក្រហម ឃើញហើយពិតជាគួរឱ្យបារម្ភជាខ្លាំង។ អ្នកជំងឺរូបនេះបាននិយាយថា ភ្នែករបស់នាងឡើងក្រហមមើលអ្វីមិនច្បាស់ ប៉ុន្តែទោះជាយ៉ាងណាក៏នាងបានធូរស្រាលខ្លះហើយ។

យោងតាមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ សុងក្លា ណាខារីន បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ម្សិលមិញថា អាការអ្នកជំងឺកូវីដ១៩មួយចំនួន ក៏អាចប៉ះពាល់ដល់ភ្នែកដោយអាចមានអាការឡើងហើមក្រហមបែបនេះដូចគ្នា តែទោះជាយ៉ាងណាក៏មិនដល់ថ្នាក់ប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដែរ អាការរបស់អ្នកជំងឺខាងលើចាត់ទុកជាអាការកម្រមួយដែលមិនងាយជួបប្រទះ៕

ប្រភព៖ Kapook

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង