×

តើ CDC អាមេរិក ដាក់​ប្រទេសកម្ពុជា ក្នុងកម្រិត​ទីប៉ុន្មាន​នៃ​បញ្ជីធ្វើដំណើ​ររបស់ខ្លួន?

អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានធ្វើបច្ចុប្បន្នភាពបញ្ជីព្រមានការធ្វើដំណើរ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដើម្បីដាក់បញ្ចូលប្រទេសនិងដែនដីនៅក្នុងក្រុមដែលមានហានិភ័យនៃជំងឺកូវីដ១៩។

ក្នុងចំណោមប្រទេសនិងដែនដី ចំនួន ៦៥ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក បានចាត់ថ្នាក់ប្រទេស វៀតណាម ឥណ្ឌា ជប៉ុន កម្ពុជា និង ហ្វីលីពីន ចូលក្នុងកម្រិតទី៣ នៃបញ្ជីព្រមានការធ្វើដំណើរ ឬប្រទេសដែលមានហានិភ័យនៃជំងឺកូវីដ១៩។ ប្រទេស ស្ថិតនៅក្រុមកម្រិតទី៣នេះ សម្រាប់អ្នកដំណើរដែលមានភាពចាំបាច់តែប៉ុណ្ណោះ។

ប្រសិនបើពលរដ្ឋអាមេរិក ត្រូវធ្វើដំណើរទៅប្រទេសទាំងនេះក្នុងគោលបំណងសំខាន់ ពួកគេត្រូវបានណែនាំឱ្យចាក់វ៉ាក់សាំងឱ្យបានពេញលេញ ពាក់ម៉ាស និងរក្សាគម្លាតពីអ្នកដទៃយ៉ាងតិច ២ម៉ែត្រ។ ពួកគេគួរតែឆ្លងកាត់ការធ្វើតេស្តរកមេរោគពី ៣ ទៅ ៥ថ្ងៃ បន្ទាប់ពីត្រឡប់មកពីប្រទេសទាំងនេះ។

សូមជម្រាបថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក បានហាមឃាត់ចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅក្រុមប្រទេសកម្រិតទី៤ និងជាកម្រិតចុងក្រោយបង្អស់ ដោយសារតែមានការកើនឡើងខ្លាំងនៃករណីកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង