×

ខេត្តស្វាយរៀង រកឃើញ​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta ពិសេស​ពលករ​មកពី​វៀតណាម ថ្មីៗនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០១នាក់ ពលករខ្មែរត្រលប់ពីប្រទេសវៀតណាមតាមច្រកបាវិតចំនួន ១២នាក់ (ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ០១នាក់ មន្ត្រីរាជការចំនួន ១នាក់ សិស្សចំនួន៥នាក់(ស្រី៣នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១៤នាក់) ដែលករណីឆ្លងនេះ មាននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តឧត្តមានជ័យ ខេត្តកំពង់ធំ និងខេត្តស្វាយរៀង។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្ដរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

ក្រសួងខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន៤៤ករណី ដូចខាងក្រោម៖

ភ្នំពេញ៖ ៣ ករណី
កំពង់ស្ពឺ៖ ៤ ករណី
សៀមរាប៖ ៤ ករណី
ព្រះវិហារ៖ ៤ ករណី
កោះកុង៖ ១ ករណី
ឧត្តរមានជ័យ៖ ១៤ ករណី
បន្ទាយមានជ័យ៖ ១ ករណី
កំពង់ធំ៖ ១ករណី
ស្វាយរៀង៖ ១២ ករណី ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង