×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

WHO រកឃើញ​ការផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​ស្រដៀង​អ៊ីបូឡា ដែល​អត្រា​ស្លា ប់អាចដល់ ៨៨%

ហ្គីណេ៖ មន្រ្តីអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែសីហា ថា អាជ្ញាធរសុខាភិបាលនៅប្រទេសហ្គីណេ កំពុងតាមដានមនុស្សចំនួន ១៥៥ នាក់ដែលអាចមានទំនាក់ទំនងជាមួយករណីឆ្លងវីរុសម៉ាប៊ឺក (Marburg) ដែលជាជំងឺឆ្លងខ្លាំងស្រដៀងនឹងជំងឺអេបូឡា។

ករណីឆ្លងជំងឺម៉ាប៊ឺក ដែលអង្គការសុខភាពពិភពលោករកឃើញនៅអាហ្វ្រិភាគខាងលិច ត្រូវបានបញ្ជាក់នៅទីក្រុងហ្គឺកឺឌូ Gueckedou នៅភាគអាគ្នេយ៍នៃប្រទេសហ្គីណេ។ តំបន់នេះ គឺជាប្រភពដើមនៃការផ្ទុះឡើងនៃជំងឺអេបូឡា នៅអាហ្វ្រិកខាងលិច កាលពីឆ្នាំ២០១៤-២០១៦ ដែលជាការស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបានផ្ទុះឡើងម្ដងទៀតនៅឆ្នាំនេះ។

លោក Georges Ki-Zerbo តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសហ្គីណេ បាននិយាយថា ជំងឺម៉ាប៊ឺក បានឆ្លងតាមរយៈសត្វ ជាពិសេសសត្វប្រចៀវ នៅភាគខាងត្បូងប្រទេសហ្គីណេ ប្រទេសសៀរ៉ាឡេអូន និងប្រទេសលីបេរីយ៉ា។

ជំងឺម៉ាប៊ឺក និងអេបូឡា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន តាមរយៈការប៉ះពាល់ជាមួយឈាម ឬវត្ថុរាវដទៃទៀត។

ប្រទេសហ្គីណេ ត្រូវបានប្រកាសថា គ្មានមេរោគអេបូឡា កាលពីពីរខែមុន បន្ទាប់ពីការផ្ទុះឡើងដែលបានសម្លាប់មនុស្ស ១២នាក់។

អត្រាស្លាប់ដោយសារជំងឺម៉ាប៊ឺកក្នុងការផ្ទុះឡើងកន្លងមក បានបង្ហាញថា មានចន្លោះពី ២៤% ទៅ ៨៨% សម្រាប់អ្នកដែលបានឆ្លង៕

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង