×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

រលកកម្តៅ​ហក់ឡើង​ខ្ពស់ បណ្តាល​ឱ្យសត្វសេះ គោ និងចៀម​ជាង​មួយពាន់ក្បាល​ដាច់ខ្យល់​ងា ប់​លើ​វាលខ្សាច់​ធំល្វឹងល្វើយ

កាហ្សាក់ស្ថាន៖ រលកកម្តៅនៅកាហ្សាក់ស្ថាន បានបណ្តាលឱ្យសត្វសេះ សត្វគោ និងសត្វចៀមងាប់អស់ជាងមួយពាន់ក្បាលមិនធ្លាប់មានកន្លងមក។ កសិករវ័យ ៧០ឆ្នាំក្នុងភូមិមួយនៃភាគខាងលិចប្រទេសបានឱ្យដឹងថា គាត់បានបាត់បង់សេះចំនួន ២០ក្បាលក្នុងរដូវក្តៅនេះ។

សត្វទាំងនោះបានធ្វើដំណើររាប់សិបគីឡូម៉ែត្រក្រោមកម្តៅថ្ងៃក្តៅហែងដើម្បីស្វែងរកទឹក និងអាហារ ប៉ុន្តែដោយមិនអាចទ្រាំទ្រនឹងរលកកម្តៅព្រមជាមួយនឹងខ្វះអាហារ និងខ្សត់ជាតិទឹកក្នុងខ្លួនផង សត្វជាងមួយពាន់ក្បាលបានដាច់ខ្សល់ងាប់នឹងកន្លែងថែមទាំងមិនអាចនាំយកត្រលប់ទៅក្នុងភូមិវិញទៀតផង។

ចាប់តាំងពីរដូវផ្ការីកមក តំបន់ Mangyshlak Peninsula មិនមានស្មៅ និងទឹកឡើយជាហេតុនាំឱ្យសត្វគោ និងសេះជាង ៣ពាន់ក្បាលបានដេកងាប់លើវាលខ្សាច់យ៉ាងអាណោចអាធម៌។ មិនត្រឹមតែសត្វលើគោកប៉ុណ្ណោះទេ សូម្បីសត្វសមុទ្រតូចៗរាប់ពាន់លានក្បាលក៏រងផលប៉ះពាល់ដល់អាយុជីវិតផងដែរក្រោយរលកកម្តៅបានកើនឡើងខ្លាំង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង