×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រោយ​រឿងអាស្រូវ​ឃាតកម្ម​លើ​ស្ត្រីជនជាតិស្វីស ទេសចរណ៍​ថៃ ជួបវិបត្តិ​មួយ​បន្ថែមទៀត

ថៃ៖ ទើបតែបើកដំណើរការគម្រោង ឈ្មោះថា “Phuket Sandbox” កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលទៅកាន់កោះភូកេត ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ប្រទេសថៃ ក៏ជួបនូវរឿងអាស្រូវមួយ ដែលកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។

អាជ្ញាធរថៃ បានផ្សព្វផ្សាយពីកោះភូកេត ថា គឺមានសុវត្ថិភាពសម្រាប់ទេសចរ បន្ទាប់ពីឃាតកម្មលើស្ត្រីជនជាតិស្វីសម្នាក់ ឈ្មោះ Nicole Sauvain-Weisskopf អាយុ ៥៧ឆ្នាំ កាលពីដើមខែសីហានេះ ដែលបានបង្កឱ្យមានការផ្សព្វផ្សាយពាសពេញពិភពលោក។

នៅដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ប្រទេសថៃ នៅក្នុងបញ្ជីក្រហមដោយព្រមានការធ្វើដំណើរក្នុងចំណោមប្រទេសដែលមានការឆ្លងរីករាលដាលកូវីដ១៩ កម្រិតទី៤ ឬកម្រិតខ្ពស់បំផុត។

ប្រធានការិយាល័យទេសចរណ៍កោះភូកេត បាននិយាយថា ករណីឃាតកម្មលើស្ត្រីជនជាតិស្វីស មិនមានផលប៉ះពាល់ភ្លាមៗចំពោះវិស័យទេសចរណ៍ទេ។ ទោះយ៉ាងណាក្នុងរយៈពេលវែង ជំងឺរាតត្បាតអាចដាក់សម្ពាធលើគម្រោងបើកកោះភូកេត ជាពិសេសជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) ដែលបានបន្ថែមប្រទេសថៃទៅក្នុងបញ្ជីប្រទេសកម្រិត ៤ កាលពីពេលថ្មីៗនេះ។

ពលរដ្ឋអាមេរិកាំងដែលចាក់វ៉ាក់សាំងពេញលេញ ត្រូវបានហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារហានិភ័យនៃការប៉ះពាល់នឹងមេរោគ និងប្រភេទផ្សេងៗរបស់វា៕

  

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង