×

ការសិក្សាថ្មី៖ វ៉ាក់សាំង Pfizer មាន​ប្រសិទ្ធភាព​តែ ៤២% ប៉ុណ្ណោះ​ប្រឆាំងនឹង​វីរុស​ប្រភេទ​ដែលតា

អាមេរិក៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចមានប្រសិទ្ធភាពតិចជាង Moderna ប្រឆាំងនឹងមេរោគ Delta ។ នេះបើយោងតាមរបាយការណ៍ពី Mayo Clinic នៅទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ។

នៅក្នុងការសិក្សាលើអ្នកជំងឺជាង ៥ ម៉ឺននាក់ អ្នកស្រាវជ្រាវបានរកឃើញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ Moderna ប្រឆាំងនឹងការឆ្លងបានធ្លាក់ចុះដល់ ៧៦% ក្នុងខែកក្កដា ធៀបនឹងដើមឆ្នាំ២០២១ វាបានធ្លាប់ចុះពី ៨៦% ។ ចំណែក ប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer/BioNTech បានធ្លាក់ចុះមកត្រឹម ៤២% ពី ៧៦% ។

លោកវេជ្ជបណ្ឌិត Venky Soundararajan មកពីក្រុមហ៊ុនវិភាគទិន្នន័យរដ្ឋ Massachusetts ដែលដឹកនាំការស្រាវជ្រាវនេះ បានឱ្យដឹងថា ខណៈពេលដែលវ៉ាក់សាំងទាំងពីរនៅតែមានប្រសិទ្ធភាពក្នុងការការពារការចូលសម្រាកនៅមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងModerna សម្រាប់ដូសជំរុញ អាចនឹងត្រូវការភ្លាមៗ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Pfizer ឬ Moderna កាលពីដើមឆ្នាំនេះ៕

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង