×

វេជ្ជឌី នាំរសជាតិ BBQ មកបង្កើនអារម្មណ៍ Chill ក្នុងកម្មវិធី Cook & Chill ថ្ងៃអាទិត្យសប្ដាហ៍នេះ!

កម្មវិធី Cook & Chill by Cambodia Premium បន្តនាំមកជូនបទពិសោធន៍សប្បាយៗ ជាមួយម្ហូបឆ្ងាញ់ ការជជែកកម្សាន្ត និងហ្គេមប្លែកៗជារៀងរាល់សប្តាហ៍។

សម្រាប់វគ្គទី១១នេះ មានវត្តមាន Chef វេជ្ជឌី បេក្ខជន MasterChef Cambodia S4 មកពីខេត្តកំពង់ចាម ដែលនឹងនាំយកមុខម្ហូបពិសេសក្នុងវគ្គនេះគឺ សាច់គោចង្កាក់រុំគល់ស្លឹកគ្រៃប្រឡាក់គ្រឿងខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ បែបសាមញ្ញ តែពោរពេញដោយបច្ចេកទេស និងការច្នៃប្រឌិត អមជាមួយ Cambodia Premium ត្រជាក់ៗ កាន់តែបន្ថែមអារម្មណ៍ Chill។

កាន់តែសប្បាយជាមួយ Mini Challenge សប្បាយៗ ដែលវាស់ស្ទង់សមត្ថភាព Chef តាមរយៈ ការរៀបចំបង្ហាញ, តិចនិក និង ពេលវេលា។ ចាំមើលថា នរណានឹងធ្វើបានល្អជាងគេ! 😆🔥

📅 ថ្ងៃអាទិត្យ ទី៣ ឧសភា ២០២៦
🕗 ម៉ោង ៨:០០ យប់
📺 ផ្សាយលើ CTN

🥂 Cambodia Premium – កាន់តែប្រណិត កាន់តែស្និទ្ធស្នាល

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង