×

Cook & Chill សប្ដាហ៍នេះ កាន់តែប្លែក! ជាមួយលោក ឡុង សំរិទ្ធិ នាំរសជាតិខ្មែរដ៏សែនឆ្ងាញ់មកដល់ “ភូមិខ្មែរអ្នកធ្វើ” នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល🍃🔥

កម្មវិធី Cook & Chill by Cambodia Premium បន្តនាំអារម្មណ៍សប្បាយ និងរសជាតិប្លែកៗ ជាមួយភ្ញៀវពិសេសសប្តាហ៍នេះ គឺ ឡុង សំរិទ្ធិ KOL ដ៏ល្បី ដែលនឹងមកចែករំលែកបទពិសោធន៍ និងចម្អិនម្ហូបខ្មែរបែបស្រុកស្រែយ៉ាងទាក់ទាញ។

មុខម្ហូបពិសេសក្នុងវគ្គនេះគឺ “ញាំត្រយ៉ូងចេក ឃ្មុំ ត្រីឆ្ដោល” ដែលបញ្ចូលរសជាតិជូរ ផ្អែម ហឹរ ឆ្ងាញ់បែបដើមខ្មែរ អមជាមួយបរិយាកាសសប្បាយរីករាយ អមដោយ Cambodia Premium ត្រជាក់ៗ។

កាន់តែសប្បាយជាមួយ Mini Challenge ពាក់ព័ន្ធផ្លែត្នោតខ្មែរ ដែលនាំមកនូវការសើចសប្បាយ និង reaction មិនគួរឱ្យខកខាន! 😆🌴

វគ្គនេះ ស្ថិតនៅទីតាំងពិសេសតែម្ដង! គឺ “ភូមិខ្មែរ អ្នកធ្វើ” ក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដែលបន្ថែមអារម្មណ៍បែបវប្បធម៌ខ្មែរ និងភាពស្និទ្ធស្នាលជាងមុន។

📅 ថ្ងៃអាទិត្យ ទី២៦ ខែមេសា
🕗 ម៉ោង ៨:០០ យប់
📺 ផ្សាយលើ CTN

🥂 Cambodia Premium – កាន់តែប្រណិត កាន់តែស្និទ្ធស្នាល

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង