
តើអ្នកដឹងទេថា “វិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Box)” គឺជាវគ្គប្រកួតដ៏ល្បីល្បាញមួយរបស់ MasterChef ដែលចាប់ផ្តើមមានលើពិភពលោកតាំងពីឆ្នាំ ២០០៩?
វិញ្ញាសានេះត្រូវបានបង្កើតឡើង ដើម្បីសាកល្បងភាពច្នៃប្រឌិត ការគិតរហ័ស និងសមត្ថភាពធ្វើម្ហូបក្រោមសម្ពាធរបស់បេក្ខជន។
វិញ្ញាសាប្រអប់អាថ៌កំបាំង គឺជាការវិញ្ញាសាដ៏ពេញនិយម នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដែលទទួលស្គាល់ទូទាំងពិភពលោក MasterChef ។ ក្នុងការប្រកួតប្រជែងនេះ បេក្ខជនតម្រូវឱ្យប្រើប្រាស់គ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំង។ បេក្ខជនមិនត្រូវបានប្រាប់ឱ្យដឹងមុនពីគ្រឿងផ្សំដែលមាននៅក្នុងប្រអប់នោះទេ ហើយបេក្ខជនត្រូវតែប្រើប្រាស់ជំនាញ និងភាពច្នៃប្រតិដ្ឋរៀងៗខ្លួន ដើម្បីបង្កើតជាមុខម្ហូបដោយប្រើតែគ្រឿងផ្សំដែលបានផ្តល់ឱ្យប៉ុណ្ណោះ។
វគ្គប្រកួត “Mystery Box” ចាប់ផ្តើមល្បីល្បាញយ៉ាងខ្លាំង នៅពេលកម្មវិធី MasterChef Australia ចាក់ផ្សាយលើកដំបូងក្នុងឆ្នាំ 2009។ បន្ទាប់មក វាបានក្លាយជាវគ្គសំខាន់ និងជាអត្តសញ្ញាណមួយរបស់កម្មវិធី MasterChef ។
គំនិតនេះ ត្រូវបានបង្កើតឡើងដោយក្រុមផលិតកម្មទូរទស្សន៍ និងអ្នករៀបចំការប្រកួតធ្វើម្ហូប ដែលធ្វើការលើការអភិវឌ្ឍទម្រង់ថ្មីរបស់ MasterChef។ វាក៏មានការបំផុសគំនិតពីការហ្វឹកហាត់នៅសាលាធ្វើម្ហូបបុរាណ ដែលចុងភៅត្រូវប្រើគ្រឿងផ្សំដែលមិនបានដឹងមុន ដើម្បីច្នៃម្ហូបដោយប្រើភាពច្នៃប្រឌិត និងការគិតរហ័ស។
ហើយឥឡូវនេះ ភាពរំភើបនោះក៏កំពុងមកដល់ Junior MasterChef Cambodia Season 1 ផងដែរ! 🔥👩🍳👨🍳
ប្អូនៗ Little Chef របស់យើង នឹងមានឱកាសបង្ហាញគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួតដ៏អស្ចារ្យជាច្រើននៅក្នុងផ្ទះបាយ MasterChef Cambodia។
Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!” ✨
