×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បញ្ចប់ដោយជោគជ័យបំផុត! Junior MasterChef Cambodia បិទវគ្គ Pre Audition ជាផ្លូវការ នៅផ្សារទំនើប Noro Lane

វគ្គ Pre Audition ទីតាំងទី៤ ដែលទីតាំងចុងក្រោយ នៃកម្មវិធី Junior MasterChef Cambodia រដូវកាលទី១ នៅផ្សារទំនើប Noro Lane បានបញ្ចប់ដោយភាពជោគជ័យយ៉ាងអស្ចារ្យ ដោយបញ្ចប់ដំណើរស្វែងរក “Little Chef” របស់ខ្លួននៅក្នុងដំណាក់កាលដំបូងនេះ។

ក្នុងរយៈពេលពីរថ្ងៃទីតាំង Pre Audition ពោរពេញដោយសកម្មភាពរស់រវើក និងការចូលរួមយ៉ាងកក់ក្តៅពីប្អូនៗ និងអាណាព្យាបាលជាច្រើន។ ប្អូនៗបាននាំយកមុខម្ហូបដែលពួកគេរៀបចំដោយចិត្តស្រឡាញ់ មកបង្ហាញមុខគណៈកម្មការ ជាមួយនឹងទំនុកចិត្ត និងសមត្ថភាពដែលកាន់តែច្បាស់លាស់។

មុខម្ហូបជាច្រើនបង្ហាញពីការច្នៃប្រឌិតខ្ពស់ ការតុបតែងយ៉ាងប្រណិត និងរសជាតិគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឱ្យគណៈកម្មការមានការលំបាកក្នុងការជ្រើសរើសបេក្ខភាពបន្តទៅវគ្គបន្ទាប់។

ជាពិសេស Judge Meng Hy ដែលជាគណៈកម្មការនៅកម្មវិធី MasterChef Cambodia ក៏បានចូលរួមផ្ទាល់ ដើម្បីលើកទឹកចិត្ត និងផ្តល់ដំបូន្មានដល់បេក្ខជនតូចៗរបស់យើង ផ្តល់ជាអត្ថន័យដ៏មានតម្លៃ និងជំរុញទឹកចិត្តឱ្យប្អូនៗបន្តតាមក្តីស្រមៃរបស់ខ្លួន។ ចំណែក អាណាព្យាបាលជាច្រើនបានបង្ហាញមោទនភាព និងការគាំទ្រយ៉ាងខ្លាំង ដោយឃើញកូនៗរបស់ពួកគេហ៊ានសាកល្បង និងបង្ហាញសមត្ថភាពរបស់ពួកគេផងដែរ។

ការបិទបញ្ចប់វគ្គ Pre Audition នេះ មិនត្រឹមតែជាចំណុចបញ្ចប់នៃការជ្រើសរើសបេក្ខភាពទេ ប៉ុន្តែជាការចាប់ផ្តើមដំណើរថ្មីសម្រាប់កុមារដែលនឹងឈានទៅវគ្គបន្ទាប់ ក្នុងការប្រកួតប្រជែងកាន់តែធំ និងតានតឹងជាងមុន។

Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

Junior MasterChef Cambodia មិនត្រឹមតែជាកម្មវិធីប្រកួតធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់កុមារកម្ពុជា ក្នុងការបង្ហាញទេពកោសល្យ អភិវឌ្ឍជំនាញ និងបង្កើតអនាគត។

🎥 រៀបចំដោយ CTN TV
🥤 នាំមកជូនដោយ Khmer Beverages
💧 គាំទ្រដោយ Cambodia Water និង ធនាគារ ជីប ម៉ុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង