×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្មេងស្រី​អាយុប្រមាណ ១០ឆ្នាំ បែរលេងច្រើន​រហូត​ជ្រុលដៃ​សម្លា ប់កូនឆ្មា​មួយក្បាល​កំពុង​ដេកលង់លក់

ចិន៖ អ្នកនិយមលេងបណ្តាញសង្គមនៅចិន កំពុងមានអារម្មណ៍ឆេះឆួលខ្លាំង ក្រោយក្មេងស្រីដែលមានវ័យប្រមាណ ១០ឆ្នាំប៉ុណ្ណោះ មានចេតនាធ្វើឱ្យសត្វឆ្មាមួយក្បាលងាប់នៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្នុងខេត្តគ័ងតុង ប្រទេសចិន។

តាមរយៈកាមេរ៉ាសុវត្ថិភាពក្នុងហាងបានបង្ហាញថា ក្មេងស្រីរូបនេះមានចេតនារុញទ្វារកញ្ចក់មួយដែលឆ្មាមួយក្បាលកំពុងដេកផ្អែកទូក្បែរនោះ ស្រាប់តែក្មេងស្រីដែលកំពុងអង្គុយរង់ចាំម្តាយបានរុញទ្វារកញ្ចក់ផ្អឹបឆ្មានឹងទូម្តងហើយម្តងទៀតកៀបក្បាលជាប់ទ្វារទម្រាំអាចរួចខ្លួនចេញមកវិញបាន។

ប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរពេកទើបបណ្តាលឱ្យឆ្មាកម្សត់មួយក្បាលនោះដាច់ខ្យល់ប្រកាក់ងាប់តែម្តង។ ក្រោយកើតហេតុ ម្តាយក្មេងស្រីនោះបាននិយាយដោះសារថា នេះគ្រាន់តែជាឧបទ្ទវហេតុប៉ុណ្ណោះ ព្រោះកូនស្រីខ្លួនជាមនុស្សចូលចិត្តលេងច្រើន។

អ្វីដែលម្តាយក្មេងស្រីរូបនេះអាចធ្វើបានគឺចចារជាមួយម្ចាស់ហាងដើម្បីដោះស្រាយបញ្ហា ទោះជាយ៉ាងណា ក៏មានមហាជនជាច្រើនរិះគន់លើអត្តចរិតក្មេងស្រីរូបនេះជាខ្លាំង ប៉ុន្តែអ្នកដែលរងការរិះគន់ខ្លាំងជាងក្មេងស្រីនេះទៅទៀតគឺម្តាយរបស់នាងដោយអ្នកចូលរួមមតិយោបល់មួយបាននិយាយថា “ក្រោយស្តាប់ការពន្យល់ពីគ្រួសារនាងហើយ បានធ្វើឱ្យខ្ញុំស្លឈាមមិនស្ទើរឡើយ ម៉េចនឹងអាចយកជីវិតមួយទាំងមូលមកលេងសើចបែបនេះ?

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង