×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​១គ្រឿង​ចូលរណ្ដៅ​ភ្នំភ្លើង ពេលកំពុង​ជិះ​ទស្សនា​កម្សាន្ត

រុស្ស៊ី៖ ឧទ្ធម្ភាគចក្រដែលដឹកអ្នកទេសចរ បានធ្លាក់ចូលទៅក្នុងរណ្តៅភ្នំភ្លើងដ៏ជ្រៅមួយ នៅលើឧបទ្វីប Kamchatka នៅភាគខាងកើត ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហានេះ ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សរហូតដល់ ៨ នាក់ដែលបាត់ខ្លួន។ យ៉ាងហោចណាស់មនុស្ស ៨ នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបានរួចជីវិត បន្ទាប់ពីត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅក្នុងតំបន់អភិរក្សធម្មជាតិ Kronotsky ហើយរដ្ឋបាលប្រចាំតំបន់ បាននិយាយថា ពួកគេកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតដដៃទៀត នៅបឹង Kurile ដែលបានកកើតឡើងនៅក្នុងរណ្តៅភ្នំភ្លើង។

អាជ្ញាធររបស់រុស្ស៊ី បាននិយាយថា អ្នកទេសចរចំនួន ១៣ នាក់ និងសមាជិកបម្រើការលើឧទ្ធម្ភាគចក្រ ចំនួន ៣ នាក់បានស្ថិតនៅលើឧទ្ធម្ភាគចក្រ Mi-8 ហើយមនុស្ស ៨ នាក់បានរួចពីការស្លាប់ ក្នុងនោះ មានពីរនាក់បានរងរបួសធ្ងន់។ ពួកគេ កំពុងស៊ើបអង្កេតអំពីការរំលោភបំពានច្បាប់ស្ដីពីសុវត្ថិភាពនៃការហោះហើរ។

ឧទ្ធម្ភាគចក្រនេះ ត្រូវបានធ្លាក់ទៅក្នុងជម្រៅប្រហែល ១០០ ម៉ែត្រ នៅក្នុងបឹងKurile ដែលមានជម្រៅរហូតដល់ ៣១៦ ម៉ែត្រ ជាមួយផ្ទៃដី ៧៧ គីឡូម៉ែត្រការ៉េ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង