×

ខឹង​ឪពុកម្ដាយ​មិនឱ្យ​នៅ​ជាមួយគ្នា ស្ត្រី​វេជ្ជបណ្ឌិត​ម្នាក់​ដុតសម្លា ប់​ខាងប្រុស​ទាំងគ្រួសារ

ឥណ្ឌូណេស៊ី៖ វេជ្ជបណ្ឌិតម្នាក់នៅទីក្រុង តាំងហ្គារាំង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន ពីបទដុត និងឃាតកម្មលើមិត្តប្រុសនិងគ្រួសាររបស់មិត្តប្រុសខ្លួន។

កាលពីល្ងាចថ្ងៃទី៦ ខែសីហា ជនសង្ស័យដែលមានអាយុ ៣០ ឆ្នាំ បានចាក់សាំងដុតផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលជាផ្ទះប្រកបអាជីវកម្មនៅជាន់ក្រោម ខណៈម្ចាស់ផ្ទះរស់នៅជាន់ខាងលើ។

មិត្តប្រុសរបស់ជនសង្ស័យ មានអាយុ ៣៥ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់ រួមទាំងឪពុកម្ដាយរបស់មិត្តប្រុសរបស់ជនសង្ស័យ ដោយសារអគ្គិភ័យឆាបឆេះផ្ទះរបស់ពួកគេ។ ប្អូនប្រុសពីរនាក់របស់ជនរងគ្រោះ បានរួចជីវិត បន្ទាប់ពីពួកគេបានរត់ឡើងទៅជាន់ទី៣។

មិនយូរប៉ុន្មាន ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយបានសារភាពប្រាប់ប៉ូលីសថា នាងបានដុតផ្ទះមិត្តប្រុសរបស់នាងចោល ដោយសារតែឪពុកម្តាយរបស់គាត់ មិនយល់ព្រមចំពោះទំនាក់ទំនងរបស់ពួកគេ។ នាងក៏បានអះអាងថា នាងកំពុងមានផ្ទៃពោះកូនរបស់មិត្តប្រុសរបស់នាងផងដែរ។

តាមច្បាប់ឥណ្ឌូណេស៊ី ការផ្តន្ទាទោសអតិបរមាចំពោះឃាតកម្មគិតទុកជាមុន គឺទោសប្រហារជីវិត៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង