×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ក្រសួងធនធានទឹក ប្រាប់ឱ្យបន្តប្រុងប្រយ័ត្នពីផ្គររន្ទះនិងខ្យល់កន្ត្រាក់ខ្លាំង ហើយភ្លៀងអាចធ្លាក់ពីមធ្យមទៅច្រើន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី និងសូមសាធារណជនសូមសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ឯតំបន់មាត់សមុទ្រសូមប្រជានេសាទ និងអ្នកធ្វើទេសចរណ៍តាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងបានឱ្យដឹងដែរថា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន ក្នុងនោះក៏អាចមានផ្នែកមួយចំនួន មានភ្លៀងធ្លាក់ខ្លាំង។ ចំណែក បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។

ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ជាមួយនឹងខ្យល់បក់ខ្លាំង និងរលកសមុទខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង