×

ព្រះតេជគុណ​មួយអង្គ បង្ហាញ​រូបសត្វ​ជើងបួន​ដែល​ផ្គុំឡើងពី​តួលេខខ្មែរ ៩តួ​យ៉ាង​អស្ចារ្យ

ភ្នំពេញ៖ តួលេខខ្មែរយើង បានផុសឡើងជារូបគំនូរលើក្តារឆ្នួនដោយព្រះតេជគុណមួយព្រះអង្គយ៉ាងអស្ចារ្យ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយផេកបណ្តាញសង្គមមួយមានឈ្មោះ ពន្លឺព្រះពុទ្ធសាសនា និងសង្គម បានចែករំលែករូបមួយសន្លឹកនេះឡើង។

ក្នុងរូបភាពនោះឃើញលេខ១ បានចាប់ត្រង់ចំណុចភ្នែក លេខ២ចង្កា លេខ៣ត្រចៀក លេខ៤-៧ជាជើងទាំងបួន លេខ៨ច្រមុះ និងលេខ៩ជាកន្ទុយ។ ត្រឹម ៩លេខប៉ុណ្ណោះ ប៉ុន្តែតួលេខខ្មែរអាចផ្គុំបានជារៀងសត្វជើងបួនដែលពិតជាអស្ចារ្យខ្លាំងរកថាមិនត្រូវឡើយ។

ជាមួយគ្នានេះ ក៏មានមតិមហាជនជាច្រើនបានយល់ច្រលំថា ព្រះតេជគុណបានគង់នៅកម្ពុជាក្រោម ប៉ុន្តែយោងតាមផេកបណ្តាញសង្គមខាងលើបានបញ្ជាក់ថា ព្រះតេជគុណគង់នៅខេត្តបាត់ដំបង ហើយមូលហេតុដែលឃើញក្រដាសប្រាក់វៀតណាម និងក្រដាសប្រាក់ប្រទេសឯទៀតនៅលើតុនោះគឺដោយសារព្រះតេជគុណ ចង់រក្សាសម្រាប់ឱ្យគេបានស្គាល់រូបិយប័ណ្ណប្រទេសផ្សេងៗគ្នាប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika