×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

គ្រោះទឹកជំនន់ សម្លា ប់​មនុស្ស​ជាង​៥០នាក់ នៅ​សាធារណរដ្ឋ​នីហ្គឺ

នីហ្គឺ៖ មនុស្សជាង ៥២ នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់នៅសាធារណរដ្ឋនីហ្គឺ ហើយមនុស្ស ៣៤ នាក់បានរងរបួសនិងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។

ភ្លៀងធ្លាក់ខ្លាំងជាប់គ្នាកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរដ្ឋធានី Niamey បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់មនុស្សរាប់រយនាក់ ដែលត្រូវជម្លៀសចេញពីផ្ទះសម្បែង។

យោងតាមរបាយការណ៍សេវាការពារស៊ីវិលសម្រាប់គ្រោះទឹកជំនន់ បានបង្ហាញថា ផ្ទះជាង ៤.០០០ ខ្នង និងខ្ទម ២០០ បានដួលរលំ និងសត្វ ៨០០ ក្បាលត្រូវបានទឹកហូរនាំទៅបាត់។

រដ្ឋធានី Niamey ស្ថិតក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានភ្លៀងធ្លាក់ ១៤៤ មីល្លិម៉ែត្រនៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ កន្លងទៅ។

សូមជម្រាបថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ដោយសារទឹកជំនន់នៅប្រទេសនីហ្គឺ កាលពីឆ្នាំមុន និង ៣៥០.០០០ នាក់ផ្សេងទៀតបានរងផលប៉ះពាល់៕


ប្រភព៖ BBC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង