×

បន្ទាន់! ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ នឹង​បេីកដំណេីរការ​ឡេីងវិញ​ហេីយ​នៅយប់នេះ

បន្ទាយមានជ័យ៖ វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍កូវីដ១៩ ប្រភេទដែលតា(Delta) នឹងត្រូវបញ្ចប់នៅម៉ោង ២៣៖៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ នេះបេីយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅអាជ្ញារខេត្តស្រះកែវ ប្រទេសថៃ។

ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបេីកដំណើរការព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។

សូមបញ្ជាក់ថា ការបេីកដំណេីរការព្រំដែនឡេីងវិញនេះ កងកម្លាំងទាំងបីនៅខេត្តបន្ទាយមានជ័យ ក៏បានត្រៀមរថយន្ត ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ជាច្រេីនរយនាក់ ចូលមកក្នុងប្រទេកម្ពុជាវិញផងដែរ ដេីម្បីបញ្ជូនពួកគេទៅតាមបណ្តាខេត្តរៀងៗខ្លួន ដេីម្បីធ្វេីចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនដល់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង