កូរ៉េខាងត្បូង៖ តារាសម្តែងល្បីឈ្មោះ និងមានរូបរាងសង្ហា Song joongki សុខចិត្តកាត់ដីទំហំ ១៤០ម៉ែត្រការ៉េ នៃផ្ទះដែលលោករស់នៅសព្វថ្ងៃនៅទីតាំង Itaewon ទៅឱ្យរដ្ឋាភិបាលពង្រីកផ្លូវដើម្បីឱ្យអ្នជិតខាងមានភាពងាយស្រួលក្នុងការធ្វើដំណើរក្រោយពួកគេរអ៊ូថា ផ្លូវចេញចូលផ្ទះរបស់ពួកគេតូចចង្អៀតពេក ជាហេតុធ្វើឱ្យមានការលំបាកជាខ្លាំង។
តំបន់ Itaewon ត្រូវបានចាត់ទុកជាតំបន់មាសមួយក្នុងប្រទេសកូរ៉េខាងត្បូង ដូចនេះការលះបង់របស់តារាសម្តែង Song Joongki ក៏បានធ្វើឱ្យលោកខាតបង់ទ្រព្យសម្បត្តិមិនតិចដែរ។
ទោះជាយ៉ាងណា រំឭកទៅកាលពីខែមុន តារាប្រុសរូបនេះធ្លាប់ត្រូវបានអ្នករស់នៅតំបន់នោះធ្វើការតវ៉ាម្តងរួចមកហើយដោយសារលោកបានធ្វើផ្លូវទីនោះឱ្យមានជម្រាលខ្ពស់មិនមានច្បាប់អនុញ្ញាត រហូតធ្វើឱ្យអ្នកដំណើរឆ្លងកាត់ទីនោះកើតឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៕