×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រសួង ជំរុញឱ្យ​នាំចេញ​ផ្លែមៀន​ទៅប្រទេស​វៀតណាម និង​ស្នើឱ្យ​ពលរដ្ឋខ្មែរ​ជួយ​ទិញមៀនខ្មែរ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសមួយ ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹងបញ្ហានានា បង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំដល់ក្រុមហ៊ុននាំចេញ គួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវនានារួចហើយសម្រាប់នាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។

ទន្ទឹមនេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ។

សូមជម្រាបថា បញ្ហារីករាលដាលនៃជំងឺកូវីដ១៩ និងរបាំងភូតគាមអនាម័យ ជាកត្តាធ្វើឱ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឱ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែនឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង