×

អាណិត​លើសពី​អាណិត! ម្តាយ អេដវីន ទទួល​មរណភាព ស្របពេល​ដែល​លោក​កំពុង​ជាប់ឃុំ

ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែបានដឹងថាហើយថា តារាសម្តែង អេដវីន បានជាប់ឃុំដោយសារលោកបានប្រើហិង្សាធ្ងន់ធ្ងរលើអ្នកនាង សុទ្ធ បញ្ចា កាលពីពេលកន្លងទៅ ខណៈពេលដែលលោកកំពុងជាប់ឃុំនៅឡើយ ម្តាយរបស់លោក ក៏បានទទួលមរណភាព ដោយកាលពីពេលថ្មីៗនេះ។

យោងតាមបណ្តាញសង្គមរបស់ពិធីករលោក សុខ រ៉ាស៊ី បានសរសេររៀបរាប់លើបណ្តាញសង្គមថា៖

“សូមចូលរួមរំលែកទុក្ខផង ដល់ អ្នកម៉ាក់ របស់តារាសម្តែង អេដវីន(Edwin) បានទទួលមរណភាពហើយ ស្តាយណាស់ដែលមិនអាចបំពេញបំណង អ្នកមីងចុងក្រោយបានដែលពេលនេះ គឺលោក អេដ វីន នៅតែបន្តឃុំខ្លួន ដោយមិនបានធ្វើបុណ្យឧទ្ទិសកុសលជូនម្តាយនោះឡើយ។”

នេះជាដំណឹងសោកសៅបំផុតមួយដែលធ្វើឱ្យមហាជនមានអារម្មណ៍អាណិតដល់ អេដវីន ជាខ្លាំង ដោយសូម្បីតែការជួបមុខអ្នកមានគុណជាលើកចុងក្រោយ ក៏មិនមានឱកាសបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង