×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ដោយសារ​ជំងឺមហារីក កាន់តែ​អាក្រក់ឡើង បេក្ខនារី Jane Marczewski សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត America’s Got Talent

អាមេរិក៖ Jane Marczewski គឺជាបេក្ខនារីដែលបានចូលរួមប្រកួតក្នុងកម្មវិធី America’s Got Talent រហូតទទួលបានប៊ូតុងមាស ពីគណៈកម្មការ Simon Cowell កាលពីអំឡុងខែមិថុនាកន្លងទៅ។ Jane Marczewski ឬ Nightbirde គឺជាបេក្ខនារីមួយរូប ដែលបានធ្វើឱ្យគណៈកម្មការ ព្រមទាំងទស្សនិកជន រំជួលចិត្តជាខ្លាំងត្បិតនាងមានជំងឺមហារីក ប៉ុន្តែនាងមិនដែលបាក់ទឹកចិត្ត ឬ រួញរាក្នុងការតស៊ូជាមួយជំងឺដ៏កាចសាហាវនេះឡើយ។

Nightbirde បាននិពន្ធបទចម្រៀងរៀបរាប់ពីជីវិតផ្ទាល់ខ្លួន ដើម្បីបង្ហាញសមត្ថភាពក្នុងកម្មវិធី America’s Got Talent រហូតធ្វើឱ្យទស្សនិកជន រំជួលចិត្តស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ទោះជាយ៉ាងណា សមត្ថភាព រួមទាំងភាពរឹងមាំរបស់នាង ក៏បានធ្វើឱ្យនាងក្លាយជាបេក្ខនារីមួយរូប ទទួលបានប៊ូតុងមាសពី Simon ដោយមិនស្ទាក់ស្ទើរ។

ប៉ុន្តែជារឿងមួយដែលគួរឱ្យសោកស្តាយបំផុតនៅពេលបេក្ខនារីរូបនេះមិនអាចបន្តការប្រកួតបានទៀត ដែលពីថ្ងៃទី០២ ខែសីហា កន្លងទៅ Nightbirde បានប្រកាសលើផេកបណ្តាញសង្គមរបស់នាងថា៖ “ដោយសារជំងឺមហារីករបស់នាងបានវិវឌ្ឍកាន់តែអាក្រក់ឡើង ទើបនាងបានសម្រេចចិត្តដកខ្លួនពីការប្រកួត”។

តែទោះជាយ៉ាងនេះក្តី Nightbirde នៅតែស្ថិតក្នុងដួងចិត្តគណៈកម្មការ និងទស្សនិកជនជាអ្នកគាំទ្រដដែល។

គួរបញ្ជាក់ដែរថា មនុស្សប្រមាណជាង ៧ពាន់នាក់ បានរួមគ្នាបរិច្ចាគប្រាក់សម្រាប់នាងព្យាបាលជំងឺបានសរុបជាង ៤៣៧.៦០០ ដុល្លារ ក្នុងការរៃអង្គាសប្រាក់ Marczewski’s GoFundMe ស្របពេលដែលប្រាក់ធានារ៉ាប់រង មិនគ្រប់គ្រាន់ក្នុងការចំណាយថ្លៃព្យាបាលឡើយ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង