×

រន្ធត់! បាក់ធ្លាក់​វេរ៉ងដា នៅអគារចាស់ៗ​ក្នុង​សង្កាត់អូរឫស្សី៤ រយៈពេល​៣ថ្ងៃហើយ អាជ្ញាធរ​មិនទាន់​ដោះស្រាយ

ភ្នំពេញ៖ មានករណីបាក់ធ្លាក់វេរ៉ង់ដានៃសំណង់អាគារចាស់ៗនៅចំណុចម្ដុំផ្សារអូរឫស្សី ដែលស្ថិតនៅក្នុងភូមិទី៧ និងទី៨ នៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែមិនបានបង្កឱ្យមានអ្នករងរបួសទេ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាក់ធ្លាក់វេរ៉ង់ដានៅចំណុចទីតាំងខាងលើ បណ្ដាលមកពី វ៉េរ៉ង់ដា និងអាគារសុទ្ធតែជាសំណង់ដែលមានអាយុកាលច្រើនឆ្នាំ និងចាស់ មានសភាពទ្រុឌទ្រោម ហើយនៅក្នុងថ្ងៃកើតហេតុស្រាប់តែបាក់ធ្លាក់ចុះមកក្រោមនៅពេលយប់ មិនមានប្រជាពលរដ្ឋអង្គុយ ឬដើរនៅចំណុចទីតាំងនោះ ទើបមិនបណ្តាលឱ្យមានអ្នកណារងរបួសនោះទេ។ តែទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋបានលើកឡើងថា ករណីនេះ
បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករារួចរាល់ហើយ តែមកទល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ អាជ្ញាធរខណ្ឌ៧មករា នៅមិនទាន់មានចំណាត់ការចំពោះករណីនេះទេ។

ប្រជាពលរដ្ឋ បានសូមសំណូមពរឱ្យអាជ្ញាធរខណ្ឌ៧មករា មានចំណាត់ការជាបន្ទាន់ ព្រោះផ្លូវខាងលើមិនអាចចរាចរណ៍បានទេ ដោយសារតែកម្ទេចថ្មបាក់ធ្លាក់ និងមានខ្សែភ្លើងធ្លាក់មកខ្វាត់ខ្វែង អាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖ ឌីយ៉ាងម៉ង់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង