×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ចិន ហាមនាំ​ផ្លែមៀន​ពី​ប្រទេសថៃ ដោយសារ​រកឃើញ​សត្វល្អិតចង្រៃ

ថៃ៖ យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានឱ្យដឹងថា ចិន បានដាក់បម្រាមចំពោះផ្លែមៀនរបស់ប្រទេសថៃ ដោយសាររកឃើញមានសត្វល្អិតចង្រៃ (Mealybugs)។

ការហាមឃាត់នេះ នឹងអនុវត្តចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១តទៅ។

លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា រដ្ឋាភិបាលចិន បានអនុម័តការហាមឃាត់នេះ ដោយសារតែសត្វល្អិតចង្រៃ ត្រូវបានគេរកឃើញក្នុងចំណោមផ្លែមៀនដែលត្រូវបាននាំចេញពីថៃទៅកាន់ទីផ្សារចិន។

លោកបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មថៃនៅប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយចំពោះការហាមឃាត់នេះ ដោយសារតែវាត្រូវបានដាក់ចេញលឿនពេក។

លោកថា៖ “ប្រសិនបើការចរចាបរាជ័យ ការនាំចេញមៀនថៃ នឹងរងផលប៉ះពាល់ ព្រោះការនាំចេញ ៧០ ទៅ ៨០ ភាគរយ គឺនាំចេញទៅប្រទេសចិន។”

លោកក៏បានបន្ថែមថា៖ “នាយកដ្ឋាននេះ នឹងស្វែងរកទីផ្សារសក្តានុពលផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ដើម្បីទូទាត់ការខាតបង់នេះ៕”

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង