×

ព្យាយាម​ហាមាត់ធំ​ញ៉ាំបឺហ្គឺ ត្រូវអបដែក​នៅ​ត្រង់​ផ្គាម ក្រោយ​វះកាត់ដេរ​អស់​ជាច្រើនថ្នេរ

អង់គ្លេស៖ ស្ត្រីម្នាក់បានអះអាងថា នាងត្រូវខូចថ្គាមអស់ចំហៀង និងត្រូវអបដែកជំនួយ បន្ទាប់ពីនាងបានខំប្រឹងហាមាត់ដើម្បីញ៉ាំប៊ឺហ្គឺខ្នាតធំមួយ ដែលខ្លួនបានកុម្ម៉ង់។

ស្ត្រីដែលមានឈ្មោះថា Holly Strevens អាយុ ៣៤ឆ្នាំមកពីទីក្រុង Portsmouth បានទទួលការវះកាត់ចំនួន ៥ម៉ោង និងដាក់វីសចំនួន ១២នៅផ្គាមផ្នែកខាងឆ្វេង។ ស្ត្រីដែលមានកូនម្នាក់រូបនេះ បាននិយាយថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺសម្លាក់ Temporomandibular (TMJ) ដែលជាបញ្ហា នៃសាច់ដុំថ្គាម និងសរសៃប្រសាទ ដែលបណ្តាលមកពីការរងរបួស ឬការរលាកត្រង់កន្លែងតភ្ជាប់រវាងឆ្អឹងថ្គាម និងលលាដ៍ក្បាល។

នាងនិយាយថា រឿងនេះអាចកើតឡើងចំពោះអ្នកដែលហាមាត់ធំពេក។ ពីមុន នាងមានសុខភាពល្អ ប៉ុន្តែនាងមិនដឹងថាជំងឺសម្លាក់នោះ ចាប់ផ្ដើមកើតលើរូបនាងតាំងពីពេលណានោះទេ។

នាងបន្តថា ខ្លួនកំពុងញ៉ាំ KFC នៅផ្ទះសុខៗ ខណៈពេលកំពុងមើលទូរទស្សន៍ ភ្លាមៗនោះ ខ្លួនក៏បានឮសំឡេងយ៉ាងខ្លាំង។ តាមពិត វាគឺជាសំឡេងសន្លាក់ថ្គាមខាងឆ្វេងរបស់ខ្លួន។ នាងសង្ឃឹមថាហាងប៊ឺហ្គឺនានា នឹងបញ្ចប់ការផលិតប៊ឺហ្គឺខ្នាតធំបែបនេះ ព្រោះអ្នកដទៃ អាចជួបនឹងរឿងដូចជារូបនាងបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង