×

ដំណឹងល្អ! តំណាង Google និង YouTube នឹង​ប្រាប់ច្បាស់ៗ​ពី​វិធី​បង្កើត​មាតិកា​ដែល​អាច​រកលុយ​លើ YouTube បានឡើងវិញ​នៅស្រុកខ្មែរ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube” នៅថ្ងៃទី២០ ខែសីហា ឆ្នា២០២១ វេលាម៉ោង ៩ព្រឹក ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេសផងដែរ។

សិក្ខាសាលានេះ នឹងរៀបចំឡើងក្នុងគោលបំណង៖ ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ, ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដា និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន និងទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស។

ដើម្បីចូលរួមសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ mptc.gov.kh/go/event12 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍-Ministry of Post and Telecommunications” ឬតេឡេក្រាម t.me/mptcgovkh

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង