×

កុំគិតថា​ចុះពី​ឡាន​តែមួយភ្លែត​ហើយ​ទុកកូនតូច​ក្នុង​ឡានម្នាក់ឯង ឧប្បត្តិហេតុ​មើល​មិនឃើញ​ឡើយ

សង្គម៖ កន្លងមកមានអាណាព្យាបាលជាច្រើនបានចែករំលែកករណីទុកកូនតូចក្នុងឡានចោលតែឯង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់មើលមិនឃើញ ប្រសិនជាយើងមានការធ្វេសប្រហែស។ ជាក់ស្តែង កាលពីម្សិលមិញ គណនីបណ្តាញសង្គមមួយមានឈ្មោះ Ah Mouy បានចែករំលែកបទពិសោធរបស់ខ្លួននៅពេលដែលកំពុងធ្វើដំណើរទៅសំពៅលូនជាមួយកូនស្រីតូច ពេលនោះនាងបានចុះទិញផ្លែឈើបន្តិចបន្តួចដោយមិនបានយកសោឡានចេញព្រោះគិតថាចុះតែមួយភ្លែតមិនអីទេ។

ប៉ុន្តែ អ្វីៗមិនដូចការគិតឡើយ នៅពេលទិញផ្លែឈើរួច និងដើរសំដៅដល់ឡានវិញបែរជាប់សោ បណ្តាលឱ្យកូនតូចអាយុ ២ខួបអង្គុយនៅខាងក្នុងភ័យឆ្លេឆ្លាតែឯងរហូតយំស្ទើរគាំង។ ជាសំណាងដែលពេលនោះបានអ្នកស្រុកអ្នកភូមិ ជួយយកអាសាទើបក្មេងតូចរូបនោះបានរួចមកវិញ ជាមួយនឹងការស្តាយក្រោយរបស់ម្តាយដែលទុកកូនចោលក្នុងឡានតែម្នាក់ឯង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង