×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សូមកុំធ្វេសប្រហែល! ពហុកីឡដ្ឋានជាតិ​អូឡាំពិក កំពុង​រៀបចំ​គ្រែបន្ថែម​ជិត​៥០០០គ្រែ​សម្រាប់​អ្នកជំងឺ​កូវីដ១៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងកំពុងរៀបចំគ្រែបន្ថែមជិត៥០០០គ្រែទៀត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ទទួលអ្នកជំងឺកូវីដ១៩ដែលជាមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ធំជាងគេនៅកម្ពុជា ដើម្បីសម្រួលដល់ការព្យាបាលអ្នកឆ្លងជំងឺនេះ ដែលនៅតែកើតមានឡើងជារៀងរាល់ថ្ងៃ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់ គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឱ្យដឹងថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ បានរៀបចំរួចរាល់ ចំនួនជាង៣ពាន់គ្រែ និងគ្រោងរៀបចំ១២០០គ្រែទៀតឱ្យរួចរាល់នៅចុងខែសីហានេះ ដើម្បីដាក់ ដំណើរការមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា ។
លោកបានបញ្ជាក់ថា សម្ភារវេជ្ជសាស្ត្រ បរិក្ខារពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏មានដូចមន្ទីរពេទ្យថ្នាក់ជាតិផងដែរ ដូចជាការបំពាក់នូវម៉ាស៊ីនតាមដានសញ្ញាជីវិតរបស់អ្នកជំងឺ និងម៉ាស៊ីនថប់ដង្ហើម ម៉ាស៊ីនបូម ស្លេស្ម៍ជាដើម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា មានអ្នកជំងឺជាង១ពាន់នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលថែទាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះ មានចំនួន១១អគារជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង