ថ្មីៗពីការឈ្នះពានរង្វាន់ UEFA Super Cup ក្រុមតោខៀវ Chelsea នឹងចាប់ផ្តើមយុទ្ធនាការ Premier League ឆ្នាំ ២០២១-២២ របស់ពួកគេជាមួយនឹងការប្រកួតក្នុងផ្ទះខ្លួនឯង ឯកីឡាដ្ឋាន Stamford Bridge ជាមួយក្រុម Crystal Palace នៅយប់ថ្ងៃសៅរ៍នេះ វេលាម៉ោង២១៖០០ ម៉ោងនៅកម្ពុជា។
ក្រុមតោខៀវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League កាលពីរដូវកាលមុន ខណៈដែល ក្រុម Crystal Palace ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានក្រុមArsenal លោក Patrick Vieira បានទទួលចំណាត់ថ្នាក់លេខ១៤។
ក្រុមតោខៀវមិនអាចទម្លាក់ពិន្ទុចោលនៅចុងសប្តាហ៍បើកឆាករដូវកាលនេះឡើយ ដោយគិតគូរពីការចាប់ផ្តើមដ៏លំបាករបស់ពួកគេក្នុងរដូវកាលនេះ ហើយយើងរំពឹងថាក្រុមតោខៀវនឹងឈ្នះនៅថ្ងៃសៅរ៍នេះ។ ក្រុម Crystal Palace បានបង្ហាញពីសញ្ញាវិជ្ជមានជាច្រើនអំឡុងពេលបើករដូវកាលមុន ប៉ុន្តែដូចជារយៈពេលខ្លីពេកដែលអាចមានលទ្ធភាពដើម្បីយកឈ្នះម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុបនោះ។
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Chelsea: Mendy (GK); Azpilicueta, Christensen, Rudiger; Hudson-Odoi, Kante, Jorginho, Alonso; Mount, Werner, Havertz
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Crystal Palace: Guaita (GK); Ward, Kouyate, Guehi, Mitchell; McArthur, Riedewald, Schlupp; Zaha, Mateta, Ayew
ក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករណ៍ចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង១ គ្រាប់នៅក្នុងការប្រកួតនេះ។ ចុងក្រោយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Chelsea ២-០ Crystal Palace៕
ស្ថានីយទូរទស្សន៍ MyTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!៕