×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

បិទខ្ទប់ផ្សារដេប៉ូ ខណៈក្រុម គ្រូពេទ្យ កំពុង ធ្វើ ការ យក សំណាក កូវីដ-១៩ លេីអាជីវករ និង អ្នក ពាក់ព័ន្ធ ចេញ ចូល ក្នុង ផ្សារ មួយនេះ

ភ្នំពេញ៖ ក្រុម គ្រូពេទ្យ ស្ម័គ្រ ចិត្ត សម្តេច តេជោ(TYDA ) និង គណៈបញ្ជាការ ខណ្ឌ ទួលគោក បាន ចុះបិទនិងហ៊ុខ្សែ ជុំវិញ បរិវេណផ្សារដេប៉ូ ដើម្បី យក សំណាក ពី អាជីវករ លក់ដូរ និង អ្នក ពាក់ព័ន្ធ ចេញ ចូល ក្នុង ផ្សារ ដេប៉ូ បន្ទាប់ ពី រកឃេីញមាន អ្នក ជំងឺ កូវីដ-១៩ បាន ចូល ទិញ ម្ហូប ក្នុង ផ្សារ នេះ ជា ញឹកញាប់។

អនុគណៈកម្មការ ស្រាវជ្រាវ កូវីដ-១៩ បាន ធ្វើ ការ អំពាវ នាវ ដល់ អាជីវករ និង ប្រជាពលរដ្ឋ ដែល ធ្លាប់បាន ចេញ ចូល ផ្សារ នេះ ញឹកញាប់ ត្រូវទៅ យក សំណាក ធ្វើ តេស្ដ រក កូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី។

លោក ឯក ឃុនឌឿន អភិបាល ខណ្ឌ ទួលគោក ដែលបាន ចុះ ធ្វើ ការ ពិនិត្យ ទីតាំង ផ្សារ ដេប៉ូ ដែល ក្រុម គ្រូពេទ្យ កំពុង តែ ធ្វើ ការ យក សំណាក អាជីវករ និង ប្រជាពលរដ្ឋ ដែល មាន ការ ពាក់ព័ន្ធ នឹង ករណី នេះ បាន ស្នើដល់ អាជីវករ និង អតិថិជន ទាំង អស់ ដែល បាន ចេញ-ចូល ក្នុង ផ្សារ ដេប៉ូ ត្រូវ មក យក សំណាក នៅ ផ្សារ ដេប៉ូ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ប្រសិនបេី មិន ចូល រួម យក សំណាក នោះ ទេ ហើយ គ្មាន ក្រដាស វាយត្រា បញ្ជាក់ អំពី ការ យក សំណាក ពី គណៈកម្មការផ្សារ នឹង មិន អនុញ្ញាត ឱ្យ បើក តូប នោះ ទេ។ បច្ចុប្បន្នអាជ្ញា បានហ៊ុព័ទ្ធខ្សែជុំវិញផ្សារដេប៉ូមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ ព្រោះក្រុមគ្រូពេទ្យកំពុងយកសំណាកធ្វើតេស រកមេរោគជំងឺកូវីដ-១៩៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង